ជំពូក
Chapter 1
1 ខ្ញុំប៉ូល គឺជាសាវករបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានចាក់ប្រេងតាំង និងលោកធីម៉ូថេដែលជាបងប្អូនរបស់យើង 2 ទៅដល់អ្នកដែលមានជំនឿ ហើយនិងប្អូនប្រុសដ៏ស្មោះត្រង់នៅក្នុងព្រះគ្រីស្តដែលនៅក្រុងកូឡូស។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសានដែលមកពីព្រះវបីតានៃយើងរាល់គ្នាកើតមានដល់អ្នក។ 3 សូមអរព្រះគុណដល់ព្រះជាម្ចាស់ និងព្រះបិតាននៃព្រះយេស៊ូគ្រីស្ត ហើយយើងតែងតែអធិស្ថានសម្រាប់បងប្អូន។ 4 យើងបានលឺអំពីជំនឿរបស់អ្នកនៅក្នុងព្រះគ្រិស្តយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នកមានសម្រាប់ប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 5 អ្នកមានសេចក្ដីស្រឡាញ់នេះដោយសារតែសេចក្ដីសង្ឃឹមយ៉ាងជឿជាក់ ដែលបានបម្រុងទុកសម្រាប់អ្នកនៅឯនរគស្ថានសួគ៌។ អ្នកបានលឺអំពីសេចក្ដីសង្ឃឹមនេះពីមុនដោយនៅក្នុងព្រះបន្ទូលដ៏ពិត នោះគឺដំណឹងល្អ 6 ដែលបានមកកាន់ដល់អ្នក។ ដំណឹងល្អគឺបានបង្កើតផលផ្លែ និងរីកចម្រើននៅក្នុងពិភពលោកទាំងមូល។ វាមាននៅក្នុងអ្នកចាប់តាំងពីថ្ងៃដែលអ្នកបានលឺវា ហើយបានស្វែងយល់អំពីព្រះគុណរបស់ព្រះនៅក្នុងសេចក្ដីពិត។ 7 នេះគឺជាដំណឹងល្អដែលអ្នកបានរៀនអំពីលោកអេប៉ាប្រាសជាអ្នកបម្រើ ដែលដើរតាមដ៏ជាទីស្រឡាញ់ គឺជាអ្នកបម្រើព្រះគ្រីស្តដ៏ស្មោះត្រង់សម្រាប់បងប្អូន។ 8 លោកអេប៉ាប្រាសបានធ្វើឲ្យយើងស្គាល់ពីសេចក្ដីស្រឡាញ់ដែលមាននៅក្នុងព្រះវិញ្ញាណ។ 9 ព្រោះតែសេចក្ដីស្រឡាញ់នេះ ចាប់តាំងពីថ្ងៃដែលយើងបានដឹងពីដំណឹងនេះ យើងមិនដែលឈប់ក្នុងការអធិស្ថានសម្រាប់បងប្អូនទេ។ យើងបានទូលសូមឲ្យអ្នកមានប្រាជ្ញា និងចំណេះដឹង ព្រមទាំងតម្រិះដែលមកពីព្រះវិញ្ញាណ។ 10 យើបានអធិស្ថានឲ្យអ្នកដើរដោយបែបគួរជាមួយនឹងព្រះអម្ចាស់ក្នុងផ្លូវដែលទ្រង់គាប់ព្រះហឬទ័យ។ យើងបានអធិស្ថានដើម្បីឲ្យអ្នកបានបង្កើតផលផ្លែនៅក្នុងការល្អទាំងអស់ដែលបងប្អូនធ្វើ ហើយចំណេះដឹងរបស់អ្នកនិងរីកចម្រើឡើងក្នុងព្រះជាម្ចាស់។ 11 យើងបានអធិស្ថានឲ្យបងប្អូនបានចម្រើនកម្លាំនិងសមត្ថភាពទាំងអស់ដោយអំណាចនៃសេរីល្អ ដើម្បីបងប្អូនចេះអាចស៊ូទ្រាំ និងអត់ធ្មត់។ 12 យើងអធិស្ថានឲ្យបងប្អូនមានអំណរក្នុងការអរព្រះគុណដល់ព្រះបិតា ដែលបានធ្វើឲ្យអ្នកអាចទទួលបានមរតកនៃអ្នករួមជំនឿនៅក្នុងពន្លឺ។ 13 ទ្រង់បានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្ដីងងឹត ហើយបាននាំយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាជាទីស្រឡាញ់របស់ទ្រង់។ 14 នៅក្នុងព្រះរាជ្យព្រះបុត្រា យើងបានប្រោសលោះ និងបានរួចពីបាប។។ 15 ព្រះបុត្រាគឺជាតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលមិនឃើញ។ ទ្រង់គឺជាអ្នកដែលកើតមុនគេបង្អស់នៃការបង្ករបង្កើត។ 16 ដោយព្រះអង្គ អ្វីៗទាំងអស់ត្រូវបានបង្កើតឡើង គ្របទាំងអស់ដែលមាននៅស្ថានសួក៌និងនៅលើផែនដី ទាំងអ្វីដែលមើលមិនឃើញ និងមើលឃើញ។ គ្រប់ទាំងអំណាច ឬ ការគ្រប់គ្រង ឬ សិទ្ធិអំណាចនាៗ អ្វីទាំងអស់នោះគឺបង្កើតឡើងដោយទ្រង់និងសម្រាប់ទ្រង់។ 17 ទ្រង់ជាព្រះដែលមានមុនអ្វីៗទាំងអស់ ហើយក្នុងទ្រង់អ្វីៗទាំងអស់និងរួមបញ្ចូលគ្នា។ 18 ទ្រង់ជាព្រះសិរសានៃព្រះកាយរបស់ទ្រង់ គឺជាក្រុមជំនុំ។ ទ្រង់ជាទីចាប់ផ្ដើម និងជាកូនច្បងពីចំណោមមនុស្សស្លាប់ ដូចនេះហើយទ្រង់គឺជាទីមួយក្នុងចំណោមរបស់ទាំងអស់។ 19 ដោយព្រះអង្គមានព្រះទ័យឲ្យគ្រប់លក្ខណៈទាំងអស់ត្រូវតែនៅក្នុងព្រះគ្រីស្ត។ 20 ទ្រង់បានផ្សះផ្សាតាមរយៈបុត្រារបស់ព្រះអង្គ អ្ៗវីទាំងអស់គឺដើម្បីទ្រង់។ ព្រះជាម្ចាស់បានបង្កើតសន្តិភាពតាមរយៈការសុគតនៅលើឈើឆ្កាង។ ព្រះជាម្ចាស់បានផ្សះផ្សាការទាំងអស់ដើម្បីព្រះអង្គ មិនថាអ្វីៗដែលនៅលើផែនដី ឬក៏អ្វីដែលនៅលើស្ថានសួគ៌។ 21 មុនដំបូងអ្នកគឺជាមនុស្សចម្លែកសម្រាប់ព្រះជាម្ចាស់ ហើយក៏ជាសត្រូវរបស់ទ្រង់ដែរ ដោយសាតែគំនិត និងអំពើរអាក្រក់ដែលយើងបានធ្វើ។ 22 តែឥឡូវព្រះជាម្ចាស់បានផ្សះផ្សាអ្នកដោយបូជាព្រះកាយទ្រង់។ ទ្រង់ធ្វើការនេះដើម្បីឲ្យអ្នកបានបរិសុទ្ធ គ្មានសេចក្ដីបន្ទោស និងឥតសៅហ្មង ហើយអាចឈរនៅចំពោះព្រះភ័ក្រទង់បាន។ 23 បើសិនអ្នកនៅតែមន្តសេចក្ដីជំនឿដែលរឹងប៉ឺងហើខ្ជាប់ខ្ជួន ដែលមិនឃ្លាតឆ្ងាយពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នកធ្លាប់បានលឺពីមុន។ នេះគឺជាដំណឹងល្អដែលប្រកាស់ថាមនុស្សទាំងអស់បានបង្កើតដោយព្រះ និងជាកម្មសិទ្ធិនៃស្ថានសួគ៌។ នេះជាដំណឹងល្អដែលខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើ។ 24 ឥឡូវខ្ញុំមានអំណរនៅក្នុងភាពទុក្ខលំបាករបស់ខ្ញុំសម្រាប់បងប្អូន ហើយខ្ញុំបំពេញរូបកាយខ្ញុំដែលគ្មានសេចក្ដីទុក្ខលំបាកនៃព្រះគ្រីស្ត ប្រយោជន៍នៃរូបកាយទ្រង់គឺក្រុមជំនុំ។ 25 នេះជាក្រុមជំនុំដែលខ្ញុំជាអ្នកបំរើ ដែលពឹងផ្អែកទៅលើទំនួលខុសត្រូវដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំសម្រាប់បងប្អូនជាប្រយោជន៍អោយបងប្អូនពោពេញដោយព្រះបន្ទូលព្រះជាម្ចាស់។ 26 នេះគឺជាសេចក្ដីពិតដែលលាក់កំបាំងអស់រយៈពេលជាច្រើនជំនាន់ ក៏ប៉ុន្តែនៅពេលនេះព្រះអង្គបានបើកសម្ដែងឲ្យឃើញដល់អ្នកណាដែលជឿលើទ្រង់។ 27 ពួកគេទាំងនោះហើយដែលព្រះអង្គសព្វព្រហឬទ័យឲ្យពួកគេបានទទួលសិរីល្អនៃសេចក្ដីពិតដែលលាក់កំបាំងក្នុងចំណោមសាសន៍ដទៃ។ ដោយសាតែព្រះគ្រីស្តគងនៅក្នុងអ្នក គឺជាទំនុកចិត្តនៃសិរីរុងរឿងនាពេលអនាគត់។ 28 គឺជាទ្រង់ហើយដែលយើងប្រកាស់។ យើងបានដាស់តឿនគ្រប់គ្នា ហើយយើងបានបង្រៀនពួកគេដោយអស់ពីប្រាជ្ញា ដូចឆ្នេះយើងនិងធ្វើឲ្យពួកគេពេញលក្ខៈនៅក្នុងព្រះគ្រិស្ត។ 29 សម្រាប់ការនេះខ្ញុំបានខិតខំតស៊ូធ្វើដោយពឹងអាងលើកម្លាំងរបស់ព្រះអង្គដែលមាននៅក្នុងខ្ញុំដែលពេញដោយអំណាច។
Chapter 2
1 ខ្ញុំចង់ឲ្យបងប្អូនដឹងពីឧបសគ្គដែលខ្ញុំបានប្រឈមមុខសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងសម្រាប់បងប្អូនដែលមិនទាន់បានជួបមុខខ្ញុំផ្ទាល់។ 2 ខ្ញុំធ្វើដូច្នេះគឺដើម្បីលើកទឹកចិត្តរបស់ពួូកគេដោយឲ្យពួកគេរួបរួមគ្នាដោយសេចក្ដីស្តឡាញ់ ហើយឲ្យពួកគេមានប្រាជ្ញាវាងវសបំផុត និងដឹងពីគម្រោងការដែលឡាក់កំបាំង នោះគឺព្រះគ្រីស្ត។ 3 នៅក្នុងទ្រង់មានលាក់ទុកគ្រប់ទាំងតម្រិះ និងប្រាជ្ញា។ 4 ខ្ញុំនិយាយដូច្នេះគឺដើម្បីកុំឲ្យមាននណាម្នាក់មកបោកបញ្ឆោតអ្នកដោយពាក្យសម្ដីលោងលោមឡើយ។ 5 បើទោះបីរូបកាយខ្ញុំមិនបាននៅជាមួយបងប្អូន តែចិត្តរបស់ខ្ញុំនៅជាប់ជាមួយបងប្អូន។ ខ្ញុំមានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ល្អ និងមានជំនឿរឹងមាំនៅក្នុងព្រះគ្រិស្ត។ 6 បើបងប្អូនបានទទួលព្រះគ្រិស្តជាម្ចាស់ ដើក្នុងទ្រង់។ 7 ត្រូវចាក់ឬសឲ្យរឹងមាំនៅក្នុងទ្រង់ ត្រូវសាងសង់នៅលើទ្រង់ ត្រូវមានជំនឿរឹងមាំដូចអ្វីដែលអ្នកបានរៀន ហើយត្រូវអរព្រះគុណព្រះឲ្យបានច្រៀន។ 8 សូមប្រយ័ត្នកុំឲ្យមាននរណាម្នាក់បញ្ឆោតអ្នកដោយប្រើទស្សនៈវិជ្ជា ឬដោយអរូបី ដោយពឹងផ្អែកលើទំលាប់ពីបុរាណ ការទាំងអស់នោះគឺមិនមែនមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ 9 ដ្បិតនៅក្នុងព្រះអង្គមានលក្ខណៈពេញលេញនៃព្រះកាយរបស់ព្រះអង្គ។ 10 បងប្អូនក៏បានពេញនៅក្នុងទ្រង់។ ព្រះអង្គគឺជាប្រមុខដែលគ្រប់គ្រងលើគ្រប់ទាំងសិទ្ធអំណាច។ 11 នៅក្នុងទ្រង់បងប្អូនក៏បានធ្វើវិធីកាត់ស្បែកដែរ តែមិនមែនជាពិធីកាត់ស្បែកដោយដៃមនុ្សទេ គឺកាត់ស្បែកតាមរបៀបព្រះគ្រិស្ត។ 12 អ្នកបានកប់ជាមួយទ្រង់នៅក្នុងការជ្រមុជទឹក ហើយនៅក្នងទ្រង់អ្នកបានតំកើងឡើងតាមរយៈការជឿលើអំណាចរបស់ព្រះជាម្ចាស់ ដែលបានប្រោសអ្នកឲ្យរួចពីសេចក្ដីស្លាប់រួមជាមួយព្រះគ្រិស្ត។ 13 ពីដើមបងប្អូនបានស្លាប់នៅក្នុងនិស្ស័យចាស់ ហើយនិងមិនបានធ្វើពិធីកាត់ស្បែក តែទ្រង់បានប្រទានឲ្យអ្នកមានជីវិត្តរួមជាមួយទ្រង់ ហើយអត់ទោសរាល់អំពើរំលងរបស់បងប្អូន។ 14 ព្រះអង្គបានលុបបញ្ជីបំណុល និងបញ្ញត្តិដែលបានចោទប្រកាន់យើង។ ព្រះអង្គបានលុបចេញ ហើយឆ្កាងអំពើទាំងនោះនៅលើឈើឆ្កាង។ 15 ទ្រង់បានដកហូតឬទ្ធិ និងដកសិទ្ធអំណាច ហើយទ្រង់បានធ្វើថាវាជាសាធារណៈដោយមានជ័យជំនះលើវាដោយសុគតនៅលើឈើឆ្កាង។ 16 បន្ទាប់មក កុំឲ្យនរណាម្នាក់កាត់ទោសអ្នកអំពីការញាំចំណីអាហារ ឬផឹកភេសជ្ជៈ ឬអំពីរឿងបុណ្យទាន ឬ បុណ្យចូលខែ ឬថ្ងៃសប្ប័ទនោះទេ។ 17 ទាំងនេះគ្រាន់តែជាស្រមោលដែលនិងមកប៉ុណ្ណោះ តែសេចក្ដីពិតនោះជាព្រះគ្រិស្ត។ 18 កុំឲ្យមាននរណាម្នាកលួចយកការបន្ទាបខ្លួន និងការថ្វាយបង្គំ ដែលធ្វើអោយអ្នកបាត់បងរង្វានដែលទេវតារបស់ព្រះរៀបចំសម្រាប់អ្នក។ ដូចជាមនុស្សម្នាក់ដែលបានធ្លាក់ចូលទៅក្នុងរបស់ដែលគេបានឃើញហើយក្លាចទៅជាមានអំនួតតាមរយៈសាច់ឈាមរបស់គេ។ 19 គេមិនបាននៅជាប់ជាមួយព្រះសិរសា។ ព្រះសិរសាបានតភ្ជាប់ខ្លួនទាំងមូលតាមរៈសន្លាក់ឆ្អឹង និងសរសៃហើយចម្រើនឡើងជាមួយគ្នាតាមរយៈព្រះជាម្ចាស់ប្រទានឲ្យ។ 20 ប្រសិនបើអ្នកស្លាប់រួមជាមួយព្រះគ្រិស្តមែន ហេតុអ្វីបានជាបងប្អូនរស់នៅដូចជានៅជាប់ជាមួយលោកកីយន៍ទៀតដូចជា 21 «កុំយក ឬ កុំភ្លក់ ឬ កុំប៉ះ» 22 ការទាំងអស់នោះគឺជាផ្លូវដែលនាំធ្លាក់ចូលអំពោះពុករលួយ ដោយអាស្រ័យលើការណែនាំ និងសេចក្ដីបង្រៀនរបស់មនុស្ស។ 23 ច្បាប់ទាំងនេះបង្កើតឡើងដោយប្រាជ្ញានៃសាសនា ហើយមានការបន្ទាបខ្លួណ និងលត់ដំខ្លួន ប៉ុន្តែវាគ្មានតម្លៃអ្វីសោះក្នុងការប្រឆាំងជាមួយនិងការលោភលន់នៃសាច់ឈាម
ជំពូកទី ៣ 3
1 ដូច្នេះបើព្រះជាម្ចាស់បានលើអ្នកឡើងរួមជាមួយព្រះគ្រិស្ត ចូលស្វែងរកអ្វីៗនៅស្ថានលើ ជាកន្លែងដែលព្រះគ្រិស្តគង់នៅខាស្ដាំព្រះជាម្ចាស់។ 2 ចូលគិតពីអ្វីៗដែលនៅស្ថានលើ មិនមែនអ្វីៗដែលនៅផែនដីឡើយ។ 3 ដ្បិតអ្នកបានស្លាប់ ហើយជីវិតរបស់អ្នកក៏បានលាក់ជាមួយព្រះគ្រិស្តនៅក្នុងព្រះជាម្ចាស់។ 4 ពេលដែលព្រះគ្រិស្តគឺជាជីវិតរបស់បងប្អូនបានលេចមក នោះបងប្អូនក៏លេចមកជាមួយទ្រង់ប្រកបដោយសិរីរុងរឿងដែរ។ 5 សម្លាប់អំពើដែលនៅលើផែនដីនេះដូចជា អំពើអសិលធម៌ ចិត្តមិនដែលមិនស្អាត សេចក្ដីស្រើបស្រាល បំណងប្រាថ្នាអាក្រក់ សេចក្ដីលោភលន់ និងការថ្វាយបង្គំរូបព្រះក្លែក្លាយ។ 6 ព្រោះតែសេចក្ដីទាំងនេះហើយដែលធ្ចើឲ្យសេចក្ដីក្រោធខឹងព្រះជាម្ចាស់ធ្លាក់ទៅលើកូនអស់អ្នកដែលមិនស្ដាប់បង្គាប់។ 7 អ្នកក៏ធ្លាប់ធ្វើការទាំងអស់នេះ នៅពេលដែលអ្នករស់នៅក្នុងចំណោមមនុស្សទាំងនោះ។ 8 ប៉ុន្តែនៅឥឡូវនេះបងប្អូនគួរតែលះចោលសេចក្ដីទាំងនេះដូចជា ក្រោធខឹង កំហឹង ចិត្តអាក្រក់ ប្រមាថ ហើយនិងសេចក្ដីក្រោដខឹងដែលចេញពីមាត់របស់អ្នក។ 9 កុំកុហក់អ្នកដទៃ នៅពេលដែលបងប្អូនបានបោះចោលជីវិតចាស់និងការប្រព្រឹត្តពីមុន 10 ហើយអ្នកបានបំពាក់មនុស្សថ្មីដែលបង្កើតជាថ្មីនៅប្រាជ្ញាញាណរបស់ព្រះដែលបង្កើតមក។ 11 ដូច្នេះទើបបានជាគ្មានសាសន៍ក្រិច និងសាសន៍យូដា ការកាត់ស្បែក និងការមិនកាត់ស្បែក មនុស្សព្រៃ ពួកទមិឡ ទាសក អ្នកងារ ដោយសារតែគឺទាំងអស់ ហើយនៅក្នុងទាំងអស់។ 12 ចូលបំពាក់នូវអ្វីដែលព្រះជាម្ចាស់បានជ្រើសរើសអ្នកជារាស្រ្តដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចិត្តនៃសេចក្ដីមេត្តា សប្បុរស បន្ទាបខ្លួន ស្លូតបូត និងអត់ធ្មត់។ 13 ទ្រាំទ្រគ្នាទៅវិញទៅមក សប្បុរសរវាងគ្នាទៅវិញទៅមក។ ប្រសិនបើមាននរណាម្នាក់រអ៊ូរទាំចំពោះនរណាម្នាក់ទៀត សូមអត់ទោសអ្នកដទៃឲ្យដូចជារបៀបដែលព្រះជាអម្ចាស់បានអត់ទោសដល់អ្នក។ 14 លើសពីការទាំងអស់នេះគឺ ត្រូវមានសេចក្ដីស្រឡាញ់ ដែលជាចំណងនៃភាពឥតខ្ចោះ។ 15 ចូលឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្តសោយរាជ្យនៅក្នុងចិត្តរបស់បងប្អូន។ ចូរអរព្រះគុណព្រះ ព្រោះដោយសារតែសេចក្ដីសុខសាន្តនេះទើបបងប្អូនបានរួបរួមគ្នាក្នុងរូបកាយតែមួយ។ 16 ចូលឲ្យព្រះបន្ទូលរបស់ព្រះគ្រិស្តរស់នៅក្នុងបងប្អូនជាបរិបូណ៍។ ចូលបង្រៀន និងទូន្មានគ្នាទៅវិញទៅដោយប្រាជ្ញា និងប្រើទំនុកតម្កើង ចម្រៀងសរសើរ និងបទចម្រៀងដែលមកពីព្រះវិញ្ញាណ។ ចូលច្រៀងអរព្រះគុណថ្វាយព្រះជាម្ចាស់ដោយចេញពីចិត្ត។ 17 អ្វីដែលបងប្អូនធ្វើគ្រប់ទាំងពាក្យសម្ដី និងកាយវិការ ចូលធ្វើគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ ចូរអរព្រះគុណព្រះបិតាតាមរយៈព្រះយេស៊ូ។ 18 ប្រពន្ធគ្រប់គ្នាអើយ ចូលចុះចូលនឹងប្ដី ដើម្បីឲ្យបានសមរម្យនៅក្នុងព្រះអម្ចាស់។ 19 ប្ដីគ្រប់គ្នាអើយ ចូលស្រឡាញ់ប្រពន្ធរបស់អ្នក ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ 20 កុមារគ្រប់គ្នាអើយចូលស្ដាប់បង្គាប់ឪពុកម្ដាយនូវគ្រប់ការទាំងអស់ ដោយសារតែការទាំងអស់នេះគឺជាទីគាប់ព្រះទ័យក្នុងព្រះអម្ចាស់។ 21 ឪពុកគ្រប់គ្នាអើយ ចូរកុំខឹងកូនរបស់អ្នកឡើយ ដូឆ្នេះទើគេមិនបាក់ទឹកចិត្ត។ 22 អ្នកបម្រើគ្រប់គ្នាអើយ ចូលគោរពម្ចាស់របស់អ្នកដោយផ្អែកលើសាច់ឈាមនូវគ្រប់ការទាំងអស់ មិនត្រូវធ្វើដោយព្រោះផ្គាប់ភ្នែកម្ចាស់ ក៏ដូចជាសម្រាប់ផ្គាប់មនុស្សដទៃទៀតឡើយ ប៉ុន្តែត្រូវបម្រើដោយចិត្តស្មោះសរ និងដោយការកោតខ្លាចព្រះអម្ចាស់។ 23 គ្រប់ការដែលអ្នកធ្វើ ចូលធ្វើដោយព្រោះថ្វាយដល់ព្រះ មិនមែនធ្វើដើម្បីមនុស្សនោះទេ។ 24 ដ្បិតបងប្អូនបានដឹងថាបងប្អូននិងទទួលរង្វាន់ពីព្រះអម្ចាស់ជាកេរ្តិ៍មរតក នោះគឺព្រះអម្ចាស់យេស៊ូគ្រិស្តដែលអ្នកបម្រើ។ 25 សម្រាប់អស់អ្នកណាដែលធ្វើអំពើទុច្ចរិត អ្នកនោះនឹងទទួលពិន័យដូចជាអំពើទុច្ចរិតដែលគេបានធ្វើ ដោយរើសមុខឡើយ។
ជំពូកទី ៣ 4
1 ចៅហ្វាយគ្រប់គ្នាអើយ ចូរប្រព្រឹត្តដាក់អ្នកបម្រើរបស់អ្នកដោយត្រឹមត្រូវនិងយុត្តិធម៌។ អ្នកដឹងហើយថាអ្នកក៏មានចៅហ្វាយមួយនៅស្ថានសួគ៌ដែរ។ 2 ចូរបន្តព្យាយាមអធិស្ឋាន។ ចូរប្រុងស្មារតីនៅក្នុងការអធិស្ឋាននេះដោយអរព្រះគុណ។ 3 សូមរួមគ្នាអធិស្ឋានសម្រាប់យើង ដើម្បីឲ្យព្រះអង្គបើកទ្វារសម្រាប់ព្រះបន្ទូលដើម្បីឲ្យយើងបានប្រកាសពីសេចក្ដីពិតដែលលាក់កំបាំងរបស់ព្រះគ្រិស្ត។ ហើយខ្ញុំបានជាប់ឃុំឃាំងដោយព្រោះការនេះ។ 4 សូមអធិស្ឋានឲ្យខ្ញុំយល់ច្បាស់ពីអ្វីដែលខ្ញុំត្រូវនិយាយ។ 5 ចូរដើរដោយប្រាជ្ញាជាមួយអ្នកដែលមិនជឿ និងចេះរៀបចំពេលវេលាផង។ 6 សូមឲ្យសម្ដីរបស់បងប្អូនបានប្រកបដោយព្រះគុណជានិច្ច។ ឲ្យពួកគេទទួលបានពាក្យដែលមានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចដឹងពីរបៀបដែលបងប្អូនឆ្លើយតបទៅមនុស្សម្នាកៗ។ 7 រឿងអ្វីដែលទាក់ទងជាមួយខ្ញុំ លោកទីឃីកុស នឹងជម្រាបដល់បងប្អូនឲ្យបានដឹង។ លោកទីឃីកុស ជាបងប្អូនជាទីស្រឡាញ់ ក៏ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាបាវបម្រើនៅក្នុងព្រះអម្ចាស់។ 8 ខ្ញុំបានបញ្ជូនគាត់សម្រាប់ការនេះ គឺសម្រាប់ប្រាប់ពីរដំណឹងរបស់យើង ហើយគាត់ក៏អាចលើកទឹកចិត្តដល់បងប្អូនដែរ។ 9 ខ្ញុំបានបញ្ជូនគាត់ទៅជាមួយលោកអូនេស៊ីម ជាបងប្អូនដែលស្មោះត្រង់ និងជាទីស្រឡាញ់ ហើយជាម្នាក់ក្នុងចំណោមបងប្អូន។ ពួកគេនឹងជម្រាបដល់បងប្អូនពីអ្វីដែលបានកើតឡើងនៅទីនេះ។ 10 លោកអើរីស្តាក ជាបងប្អូនដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ដែលត្រូវជាសាច់ញាតិរបស់លោកបារណាបាសក៏សូមជម្រាបសួរដល់បងប្អូនដែរ(បើសិនជាគាត់មកសុខទុក្ខបងប្អូន សូមទទួលគាត់ដូចអ្វីដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា) 11 ហើយលោកយេស៊ូហៅលោកយូស្ទូសក៏បានជម្រាបសួរដល់បងប្អូនដែរ។ មានតែអ្នកកាត់ស្បែកបីអ្នកនេះឯង ដែរជាអ្នកធ្វើការសម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកដែលកម្សាន្តចិត្តខ្ញុំដែរ។ 12 លោកអេប៉ាប្រាសសូមជម្រាបសួរដល់បងប្អូន។ គាត់គឺជាម្នាក់ក្នុងចំណោមបងប្អូន ហើយក៏ជាបាវបម្រើរបស់ព្រះយេស៊ូដែរ។ គាត់តែងតែអធិស្ឋានសម្រាប់បងប្អូន ដើម្បីឲ្យបងប្អូនអាចឈេររឹងមាំ និងពេញលក្ខណៈនៅក្នុងព្រះហឬទ័យរបស់ព្រះជាម្ចាស់។ 13 ខ្ញុំអាចធ្វើជាសាក្សីសម្រាប់គាត់បាន ថាគាត់ពិតជាប្រឹងប្រែងសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងអ្នកស្រុកហេរ៉ាប៉ូល។ 14 លោកគ្រូពេទ្យលូកាជាទីស្រឡាញ់របស់យើង និងលោកដេម៉ាសសូមជម្រាបសួរដល់បងប្អូន។ 15 សូមជម្រាបសួរដល់បងប្អូនដែលរស់នៅស្រុកឡៅឌីសេ និងនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅក្នុងផ្ទះរបស់នាងដែរ។ 16 នៅពេលដែលបងប្អូនបានអានសំបុត្រនេះរួចហើយ សូមអានសំបុត្រនេះសម្រាប់ក្រុមជំនុំឡៅឌីសេ ហើយសូមអានសំបុត្រដែលមកពីស្រុកឡៅឌីសេផង។ 17 សូមជម្រាបលោកអើឃីព ត្រូវយកចិត្តទុកដាក់ចំពោះព័ន្ធកិច្ចដែលអ្នកទទួលបាននៅក្នុងព្រះអម្ចាស់ ដែលអ្នកគួរតែធ្វើការនេះ។ 18 ពាក្យជម្រាបសួរនេះគឺខ្ញុំប៉ូល ជាអ្នកសរសេរដោយដៃខ្ញុំផ្ទាល់។ សូមចាំថាខ្ញុំនៅជាប់ឃុំឃាំង។ សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់នៅជាប់ជាមួយបងប្អូន។ front