ខ្មែរ, ខេមរភាសា, ភាសាខ្មែរ: tq

Updated ? hours ago # views See on DCS

Joel

Joel 1

Joel 1:1-3

តើពាក្យរបស់អ្នកណាដែលថ្លែង​មក​កាន់​លោក​យ៉ូ‌អែល?

នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល។

​តើពួក​ព្រឹទ្ធា‌ចារ្យត្រូវថ្លែងពីព្រះបន្ទូលព្រះអម្ចាស់ប្រាប់ដល់អ្នកណា?

សូម​ប្រាប់​ការទាំងនេះ​ដល់​កូន​របស់​អ្នក​ និងឲ្យ​កូន​របស់​អ្នក​ ប្រាប់​ដល់​ចៅ។

Joel 1:4

តើមានការកើតឡើងអ្វីដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់?

អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ចង្រិត​ស៊ី​បង្ហិន

Joel 1:5-7

​ហេតុអ្វីបានជាពួក​អ្នក​ដែល​ធ្លាប់ផឹក​ស្រា​ទំពាំង‌បាយ‌ជូរទាំងឡាយ ទ្រហោយំចុះ?

​ពួក​អ្នក​ដែល​ធ្លាប់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរទាំងឡាយទ្រហោយំចុះ ដោយព្រោះតែស្រាទំពាំងបាយជូរផ្អែម គឺបានកាត់ចេញពីអ្នកទាំងអស់គ្នាហើយ។

តើសត្រូវបានធ្វើអ្វីទៅលើចម្ការទំពាំង‌បាយជូរ​?

វា​បាន​បំផ្លាញ​​ចម្ការទំពាំង‌បាយ‌ជូរ​។

Joel 1:8-12

តើមូលហេតុអ្វីដែលស្ត្រីព្រហ្មចារីកាន់ទុក្ខ?

ស្ត្រីព្រហ្មចារីកាន់ទុក្ខនឹង​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។

តើមានរឿងអ្វីកើតឡើងទៅលើស្រូវ?

​ស្រូវ​ត្រូវ​បំផ្លាញ។

Joel 1:13-14

តើអ្វីដែលត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់?

​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ដក​ហូត​ចេញ​ពី​ព្រះ‌ដំណាក់។

Joel 1:15-17

តើវេលាណាជាថ្ងៃ​នៃ​ព្រះ‌អម្វាស់?

ថ្ងៃ​នៃ​ព្រះ‌អម្វាស់ ជិត​មក​ដល់​ហើយ។

​តើអ្វីត្រូវបានរលំ?

​ជង្រុក​ស្រូវ​ក៏​រលំ​អស់។

Joel 1:18-20

ហេតុអ្វីបានជាហ្វូង​គោ​ស្រឡាំង‌កាំង?

ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។

តើ​លោក​យ៉ូ‌អែលថ្លែងហៅអ្នកណា?

​លោក​យ៉ូ‌អែលបានថ្លែងហៅដល់ព្រះអម្ចាស់។

តើសត្វ​នៅ​ដី​​ទាំង​ប៉ុន្មានដង្ហក់ហៅអ្នកណា?

សត្វ​នៅ​ដី​ទាំង​ប៉ុន្មាន​ដង្ហក់​រក​ព្រះ‌អម្ចាស់។

Joel 2

Joel 2:1-2

ហេតុុអ្វីបានជា ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រនឹងភ័យខ្លាច?

ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រនឹងភ័យខ្លាច ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់កំពុង​តែ​មកហើយ។

នៅពេលណាដែលមានកងទ័ព​ដូច្នេះ​?

តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​នៅ​ពេល​ខាង​មុខ​ទៅក៏មិនមានទៀតដែរ។

Joel 2:3

តើផែន‌ដី​​ខាង​ក្រោយ​កងទ័ពគឺជាផែន‌ដី​​អ្វី

ផែន‌ដី​​ខាង​ក្រោយ​កងទ័ពគឺជាទីរហោ‌ស្ថានហួតហែង។

Joel 2:4-7

តើកងទ័ពមានរូបរាងនិងទង្វើដូចម្តេច?

រូប​រាង​របស់​វា​មើល​ទៅ​ដូច​ជា​សេះ ហើយពួក​វាក៏​រត់​ដូច​ជា​សេះ​ចម្បាំងផងដែរ។

Joel 2:8-9

តើពួកកងទ័ពអាចចូលទៅក្នុងទីក្រុងយ៉ាងដូចម្តេច?

ពួកគេគំហុកចូលទៅ​​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​គេតោងឡើងទៅក្នុងផ្ទះ​ទាំង​ប៉ុន្មាន ដោយគេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។

Joel 2:10-11

តើនេះជាកង​ទ័ពរបស់អ្នកណា?

នេះគឺជាកង​ទ័ព​របស់​ព្រះ‌អង្គ។

Joel 2:12-14

មានរឿងពីរដែលប្រជាជនត្រូវយំសោកនោះគឺជាអ្វី?

ពួកគេត្រូវ​យំក្នុងចិត្តហើយហែក​អាវ​ខ្លួន។

Joel 2:15-17

ហេតុអ្វីបានជាប្រជាជនត្រូវផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន?

ពួកគេត្រូវ​ផ្លុំ​ត្រែ​សម្រាប់​ធ្វើ​ពិធី​តម​អាហារហើយចូរ​ហៅក្រុម​ជំនុំញែក​ខ្លួន​ជា​សក្ការៈ។

Joel 2:18-20

​តើមានអ្វីកើតឡើងដល់ប្រជា‌ជន​របស់​ព្រះ‌អង្គក្នុងចំណោម​ជនជាតិ​ទាំង​ផ្រេងៗ?

​ប្រជា‌ជន​របស់​ព្រះ‌អង្គបានត្រូវត្មះ‌តិះ​ដៀល ក្នុង​ចំណោម​ជនជាតិ​ទាំង​ផ្រេងៗ។

Joel 2:21-23

ហេតុអ្វីទឹក​ដីមិនត្រូវភ័យខ្លាច?

ទឹក​ដីមិនត្រូវភ័យខ្លាចឡើយ​ ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ។

Joel 2:24-25

តើអ្នកណាដែលបានចាត់កង‌ទ័ព​ធំមក?

ព្រះអម្ចាស់បានចាត់​កង‌ទ័ព​ធំ​មក។

Joel 2:26-27

តើព្រះអម្ចាស់នឹងនាំមកការអាម៉ាស់ដល់ប្រជា‌ជន​របស់ព្រះអង្គម្តងទៀតទេ?

ទេ!ប្រជា‌រាស្ត្រ​របស់​ព្រះអម្ចាស់​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។

Joel 2:28-29

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលព្រះអម្ចាស់​ចាក់​បង្ហូរ ព្រះ​វិញ្ញាណរបស់ព្រះអង្គ?

កូន​ប្រុស​កូន​ស្រី​របស់​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល ពួក​ចាស់ៗ​របស់​ពួកគេ​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់ពួកគេ​នឹង​ឃើញ​និមិត្ត។

Joel 2:30-31

តើមានអ្វីដែលព្រះអម្ចាស់នឹងសម្ដែង​​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី?

ព្រះអម្ចាស់នឹងសម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី។

Joel 2:32

តើមានអ្នកណាដែលបាន​សង្គ្រោះនៅពេលនោះ?

អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ។

Joel 3

Joel 3:1-3

តើព្រះអម្ចាស់នឹងនាំអ្នកណាគេឲ្យចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត?

ព្រះអម្ចាស់នឹងនាំ​ជនជាតិ​​​ឲ្យគេ​ចុះ​ទៅ​ក្នុង​ជ្រលង​ភ្នំ​យេហូ‌សាផាត។

តើអ្នកណាដែលកម្ចាត់​កម្ចាយប្រជាជាតិ?

​ប្រជាជនរបស់ព្រះអម្ចាស់បានកម្ចាត់​កម្ចាយ​ប្រជាជាតិ។

Joel 3:4-6

ចំពោះអ្នកណាដែល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​នៅ​ស្រុក​ភីលី‌ស្ទីនបានខឹង?

​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និង​​នៅ​ស្រុក​ភីលី‌ស្ទីនបានខឹងនឹងព្រះអម្ចាស់។

តើក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និងនៅ​ស្រុក​ភីលី‌ស្ទីនបានធ្វើអ្វីទៅលើសម្បត្តិរបស់ព្រះអម្ចាស់?

ពួកគេ​បាន​ដឹក‌យក​សម្បត្តិរបស់ព្រះអង្គ​ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ពួកគេ។

តើក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និងនៅ​ស្រុក​ភីលី‌ស្ទីនបានធ្វើអ្វីទៅលើ​ប្រជាជន​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡិម​?

ពួកគេបាន​លក់​ប្រជាជន​ឲ្យ​ពួក​ជនជាតិក្រិក ដើម្បី​យក​គេចេញ​ទៅ​ឆ្ងាយ​ពី​ព្រំ​ដែន​របស់​ខ្លួន។

Joel 3:7-8

តើព្រះអម្ចាស់នឹងធ្វើអ្វីទៅលើ​កូន​ប្រុស​កូន​ស្រី​របស់​ពួកក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន និងនៅ​ស្រុក​ភីលី‌ស្ទីន?

ព្រះអម្ចាស់នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​ពួកគេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន​យូដា​វិញ។

Joel 3:9-11

តើប្រជាជាតិទាំងឡាយត្រូវដំ​ដែក​ផាល​នង្គ័ល​របស់​ពួកគេឲ្យទៅជាអ្វី?

ពួកគេត្រូវដំ​ដែក​ផាល​នង្គ័ល​របស់​ពួកគេ​ឲ្យទៅជា​ដាវ។

Joel 3:12-13

តើព្រះអម្ចាស់នឹងធ្វើអ្វីទៅលើប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ?

ព្រះអម្ចាស់នឹង​អង្គុយ​ជំនុំ​ជម្រះ ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ។

Joel 3:14-15

តើនឹងមានអ្វីកើតឡើងចំពោះព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​?

ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ងងឹត​សូន្យ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​លែង​ភ្លឺ​ដែរ។

Joel 3:16-17

តើមានរឿងពីរយ៉ាងដែលព្រះអម្ចាស់នឹងក្លាយទៅជាអ្វីសម្រាប់ប្រជាជនរបស់ព្រះអង្គ?

ព្រះ‌អម្ចាស់ជា​ជម្រក​ហើយនឹងជា​ទី​មាំ‌មួនដល់​ប្រជា‌ជន​របស់​ព្រះ‌អង្គ។

តើអ្នកណាដែលរស់នៅភ្នំ​ស៊ីយ៉ូន?

ព្រះអម្ចាស់ជាព្រះរបស់យើង​គង់​នៅ​ភ្នំ​ស៊ីយ៉ូន។

Joel 3:18-21

​តើជាមួយអ្វីដែលនឹងហូរលើភ្នំ​តូចៗ?​

​ភ្នំ​តូចៗ​នឹង​ហូរ​ដោយ​ទឹក​ដោះ។

តើអ្នកណាដែលត្រូវបោះបង់ចោល ពីព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​គេ បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា?

ទឹកដី​អេស៊ីបហើយ​ស្រុក​អេដុម​ នឹងទៅ​ជាដី​បោះបង់ចោល។